សួរស្តីអ្នកទាំងអស់គ្នា
អាប់ដេតទី #17 ដែលរួមមានការផ្លាស់ផ្តូរនិងកែតម្រូវទៅលើផែនទី ការកែប្រែទៅលើផែនទីសាណក់ឲ្យស្រស់ស្អាតជាងមុន និងThemeពិសេសPGIមួយ ឥលូវបានទៅលើTest Serverហើយ! ព័ត៌មានលំអិតទៅលើUpdateនេះមាននៅខាងក្រោម។ នៅពេលដែលយើងគិតថាអាប់ដេតនេះដើរស្រួលបួលហើយ យើងនឹងដាក់វាទៅលើServerធំភ្លាម។

UI/UX
នៅពេលស្វែងរកហ្គេម វានឹងបង្ហាញរយៈពេលប្រហាក់ប្រហែលដែលអ្នកត្រូវរងចាំ។
World (ផែនទី)
កែតម្រូវផែនទីសាណក់ឲ្យស្រស់ស្អាតជាងមុន។


Bug Fixes (កែតម្រូវBug)
កែតម្រូវបញ្ហាដែលចំនុចតម្រង់របស់ Crossbow (ស្នា) មិនត្រង់ត្រឹមត្រូវ។
កែតម្រូវបញ្ហាដែលកន្លែងខ្លះនៅលើផែនទីសាណក់អាចដើរចូល ឬមួយក៏ហួសបាន។
កែតម្រូវបញ្ហាដែលរបស់របរមួយចំនួននៅលើសាណក់ប៉ះពាល់ទៅដល់Playerនៅពេលអ្នករត់ផ្លាស់ប្តូរទៅតាំង។