ហ្គេមបែបBattle Royaleបាននាំមកនូវហ្គេមគ្រប់ប្រភេទ ទាំងបាញ់គ្នាបែបយឺតៗដូច PlayerUnknown’s Battlegrounds និងពោពេញទៅដោយព័រដ៏ស្រស់បំព្រងដូចFortnite។ ហ្គេមដ៏សប្បាយនិងពេញនិយមទាំងនេះនាំមកឲ្យDeveloperមួយចំនួនធំធ្លាយគំនិតបង្កើតហ្គេមBattle Royaleស្រដៀងគ្នាតែវិធីផ្សេងៗគ្នា ដូចជាUnbroken Studios Fractured Lands ដែលមានជំហរដ៏ផ្លែកមិនដែលរកឃើញនិងធ្វើឲ្យអ្នកមានអារម្មណ៍ដូចក៏ព្យាយាមកឈ្នះអវសានពិភពលោកនិងព្យាយាមរស់បន្ត។

មកដល់Steam Early Access នារដូចSummerនេះ Fractured Lands គឺជាBattle Royale ដែលអាចលេងបាន100នាក់ដែលរចនា​ឡើងដោយDeveloperជើងចាស់របស់ហ្គេម Call of Duty Medal of Honor និង Battle Fields ដែលនាំមកនូវការបាញ់គ្នាជា​ First Person ជាមួយនិងឡានប្រយុទ្ធឡូយៗ។

Gaming
‘Fractured Lands’ គឺជាBattle Royale ថ្មីដែលនាំមកនូវការលាយគ្នារវៀងPUBG និង MadMax

អ្នកមិនត្រូវការប្រើប្រាស់យានយន្តនៅក្នុងហ្គេមដើម្បីរត់គេចពីសត្រូវទៀតទេ! លើកនេះវានិងជាសភាវុធមួយដ៏សាហាវ ហើយក៏អាច​upgradeយានយន្តទាំងអស់នោះម៉ាចាស់ដៃឲ្យ Max Rockatansky ខ្លាចផងដែរ។ នៅក្នុងការប្រកាសហ្គេមជាផ្លូវការតាមTrailer យើង​អាចឃើញរថយន្តបំពាក់ទៅដោយសភាវុធទាំងមុខ ក្រោយ លើ ក្រោម និងប្រហែលជាក្នុងរថយន្តផងដែរដូចជា Rocket ជាដើម។ វាក៏អាចផ្ទុករបស់របរបន្ថែមទៀតដែរ ប្រសិនបើInventoryរបស់Characterយើងវាពេញ។ នៅពេលដែលយាន្តយនប្រយុទ្ធទាំងនេះ​ប៉ះគ្នាម្តងៗ សម្លេងផ្ទុះខ្លាំងៗនឹងបំពងសម្លេងហើយផ្តល់នូវអារម្មណ៍មួយដូចយើងជាអ្នករស់រានអាវសានពិភពលោក។

បើសិនជាអ្នកមិនមានយានត្តយនទាំនេះទេ អ្នកក៏អាចរស់បានដែរ។ ការបាញ់គ្នាស្រដៀងទៅនឹងហ្គេមដែលDeveloperធ្លាប់បង្កើតពីមុន ហើយវាគ្រាន់បើជាងហ្គេមថ្មីៗមួយចំនួនដែលផលិតដំបូងនិងពោពេញទៅដោយBugs។ បើជិះបុកគេវិញនឹងបែកឈាមខ្ទៀតពេញ​រថយន្ត។

“Fractured Lands គឺជាការបទពិសោធ៍មួយដែលបង្ហាញពីការស្រលាញ់របស់យើងទៅលើហ្គេមបែបនេះ ហើយក៏ឆ្លុះបញ្ចាំងនូវ​បទពិសោដ៍ដែលយើងធ្លាប់មានក្នុងការផលិតហ្គេមបាញ់គ្នាល្អៗបំផុត ជាមួយនិងភាពស្រែកឃ្លាននៃការចង់ណែនាំហ្គេមបែបថ្មីដែល រន្ធត់ និងផ្លែកពីគេ” សម្តីរបស់លោក Paul Ohanian ដែលជាCEO Unknown Studios។

ហ្គេមនេះគឹច្បាស់ណាស់ជាការជម្រុញដោយរឿងមួយហៅថា Mad Max ជាពិសេសពីភាគ Mad Max: Fury Road ជាមួយនិង​ពពកខ្មៅធំៗ និងរន្ទះបាញ់សាហាវៗដែលផ្តល់ភាពរន្ធត់បន្ថែមពីលើមួយទៀតពីការតាមសម្លាប់ដោយសត្រូវ99នាក់ផ្សេងទៀត។

បើអ្នកចាប់អារម្មណ៍អាចទៅកាន់Websiteរបស់Fractured Lands ដើម្បីចុះឈ្មោះសាកល្បងហ្គេមនេះ!