សួរស្តីអ្នកទាំងអស់គ្នា

យើងពិតជារីករាយមែនទែនក្នុងការប្រកាសជាផ្លូវការថាសំបុត្ររបស់ PUBG Global Invitation ឆ្នាំ 2018 (PGI 2018) ឥលូវមានលក់ហើយ!

PGI 2018 និងចាប់ផ្តើមពីថ្ងៃទី 25 ខែកក្កដា រហូតដល់ ថ្ងៃទី 29 ខែកក្កដា នៅ Mercedes-Benz Arena ក្នុងក្រុង Berlin ប្រទេសអាឡឺម៉ង់ ដោយមានក្រុមជើងខ្លាំងចំនួន20ក្នុងពិភពលោកប្រឈមមុខប្រយុទ្ធគ្នាដើម្បីយកប្រាក់រង្វាន់សម្រុប2លានដុល្លារអាមេរិក។

PGI TIckets Price
Price for PGI tickets for solo, duo and squad

អ្នកដែលចូលរួម PGI 2018 នឹងមានជម្រើសរវាងប្រភេទសំបុត្រចំនួនពីគឺ Premium និង First Class។

អ្នកទិញសំបុត្រ First Class ក៏អាចមានជម្រើសក្នុងការទិញសំរាប់ Duo (2 នាក់) និង Squad (4នាក់) បានដែរប្រសិនបើចង់ចូលរួមជាមួយមិត្តភក្តិឬគ្រួសារ។

ព័ត៌មានបន្ថែមទៅលើប្រភេទ និងតម្លៃសំបុត្រអាចទៅមើលនៅវិបសាយផ្លូវការរបស់PGIបាន

Daily Gift PGI
Daily Gift for PGI

ដើម្បីរំលឹកនិងបង្កើតការចងចាំទៅលើ PUBG Global Invitational យើងនឹងធ្វើការបង្ហាញនូវSkinផ្លូវការមួយឈុត។ ឈុតSkinនេះ ដែលមានស្រោមមុខ អាវHoodie ខោ និងខ្ទះឆានឹងផ្តល់ជូនឥតគិតថ្លៃសម្រាប់អ្នកដែលបានចូលរួមការប្រកួតនេះ!

PGI Event Zone
PGI Event Zone/places you can visit

យើងសង្ឃឹមថាអ្នកនឹងចូលរួម PUBG Global Invitational ជាលើកដំបូងបង្អស់។ វាពិតជានឹងមានការសប្បាយរីករាយគ្រប់ពេលវេលាសម្រាប់គ្រប់គ្នានាពេលដែលក្រុមទាំងអស់នេះប្រយុទ្ធគ្នា គួបផ្សំជាមួយនិងEventផ្សេងៗនៅកន្លែងនោះ ហើយនិងកាដូរផ្សេងៗទៀត។

ជួបគ្នានៅក្រុងBerlin!

សម្រាប់ព័ត៌មានបន្ថែម អ្នកអាចចូលទៅកាន់ វិបសាយផ្លូវការរបស់PGI

#PGI2018 #RoadtoBerlin